យកដៃអោបកាយ កាយខ្ញុំរងាឯកា
ខ្យល់បក់កាត់ប៉ះកែវភ្នែក
ភ្នែកក៏ហូរទឹកនេត្រា
មិនដឹងពេលណាគេយល់បំណង
ជួបមុខរាល់ថ្ងៃ ថ្ងៃណាក៏យើងរីករាយ
លាក់ចិត្តខ្វល់ខ្វាយមិនហ៊ានទំលាយការពិត
ស្រឡាញ់ៗគេមែន តែបានត្រឹមលាក់ក្នុងចិត្ត
តែចិត្តមិនចង់ធ្វើមិត្តទៀតឡើយ
ថ្ងៃនេះតាំងចិត្តថាសារភាពស្នេហ៍
តែបងបណ្តើរគេ ស្និទ្ឋស្នាលដូចជាសង្សារ
បែរខ្នងមិនហ៊ានទ្រាំមើលទេណា
ខំទប់ទឹកនេត្រា ខ្លាចគេឆ្ងល់ថា រឿងអីសុខៗយំម្នាក់ឯង
(ភ្លេង)
ថ្ងៃនេះតាំងចិត្តថាសារភាពស្នេហ៍
តែបងបណ្តើរគេ ស្និទ្ឋស្នាលដូចជាសង្សារ
បែរខ្នងមិនហ៊ានទ្រាំមើលទេណា
ខំទប់ទឹកនេត្រា ខ្លាចគេឆ្ងល់ថា រឿងអីសុខៗយំម្នាក់ឯង
សម្លឹងមើលមេឃ មេឃមានសុទ្ឋតែដួងផ្កាយ
យកដៃអោបកាយ កាយខ្ញុំរងាឯកា
ខ្យល់បក់កាត់ប៉ះកែវភ្នែក
ភ្នែកក៏ហូរទឹកនេត្រា
មិនដឹងពេលណាគេយល់បំណងខ្ញុំ
No comments:
Post a Comment