ហេតុអ្វីទៅថ្លៃអូនប្រែទៅជាយ៉ាងនេះ
បើបងមានខុស សុំទោសកុំបែកឆវី
កុំបែកស្រួលៗបែបនេះ អោយបងដឹងហេតុផលសិន
អូនថាបងអន់ គ្មានអ្វីផ្គាប់ផ្គន់ដូចគេ
តែឆ្ងល់មាសមេ ពីមុនស្បថស្បែខ្លាំងម្លេះ
ហាមអោយបងក្បត់ ហាមធ្វើអោយឆវីយំ
តែអូនក្បត់បងត្រង់ៗ តើបងត្រូវរស់បែបណា?
បេះដូងធ្លាយឈាម កកគ្រាមព្រោះតែរូបអូន
ឬមកពីបង គ្មានអ្វីដែលអូនត្រូវការ
តែផ្គាប់ហើយថ្លៃ គ្មានអ្វីនៅសល់ទៀតទេ
ព្រោះតែខ្លាចបាត់មាសមេ បងត្រូវលះបង់គ្រប់យ៉ាង
ខ្មាស់ខ្លួនឯងពេក ចង់ស្បថលែងហ៊ានជួបអូន
ចង់គេចពីស្ងួន អោយសមបំណងអូនចុះ
នឹកឃើញពេលណា ខឹងណាស់ខឹងខ្លួនឯងខុស
នាំអូនអោយស្គាល់គេនោះ រួចអង្គុយយំម្នាក់ឯង
(ភ្លេង)
ខ្មាស់ខ្លួនឯងពេក ចង់ស្បថលែងហ៊ានជួបអូន
ចង់គេចពីស្ងួន អោយសមបំណងអូនចុះ
នឹកឃើញពេលណា ខឹងណាស់ខឹងខ្លួនឯងខុស
នាំអូនអោយស្គាល់គេនោះ រួចអង្គុយយំម្នាក់ឯង
នឹកឃើញពេលណា ខឹងណាស់ខឹងខ្លួនឯងខុស
នាំអូនអោយស្គាល់គេនោះ រួចអង្គុយយំម្នាក់ឯង
No comments:
Post a Comment