ទុកអោយស្រីឯកាឈឺផ្សាតែម្នាក់ឯង
ជីវិតសល់តែដង្ហើម
ចិត្តស្មោះក្នុងភ្លើងផ្សែង
ស្នេហាដែលបងលរលែង បន្លែងអោយស្រីស្គាល់ភាពឈឺចាប់
តើស្នេហាមានន័យយ៉ាងណាសំរាប់ជីវិត
ពាក្យស្រលាញ់អាណិតបាត់ទៅណាអស់ហើយ
បើបងស្រលាញ់អ្នកថ្មី
មកជំនួសអូនហើយ
ហេតុអ្វីពាក្យលាចុងក្រោយក៏បងមិនប្រាប់
ឈប់ស្រលាញ់អូន ក៏បងនៅតែជាសង្សាអូន
សង្សារដំបូង ស្រលាញ់បងជាមនុស្សចុងក្រោយ
ទោះពេលនេះបងនៅក្បែរអ្នកផ្សេង
ជាសង្សារគេក៏ដោយ
អូនស្មោះបងហើយ គឺសង្សារមួយជីវិត
ជីវិតអូនកើតមកជាតិនេះដើម្បីស្មោះបង
ចងចាំផងចិត្តស្មោះ របស់ស្រីម្នាក់នេះ
មិនស្អប់អោយលើសចិត្តស្នេហ៍ មិនយកទឹកភ្នែកនេះ
មកធ្វើជាលេសដើម្បីបំភ្លេចស្នេហា
(ភ្លេង)
ឈប់ស្រលាញ់អូន ក៏បងនៅតែជាសង្សាអូន
សង្សារដំបូង ស្រលាញ់បងជាមនុស្សចុងក្រោយ
ទោះពេលនេះបងនៅក្បែរអ្នកផ្សេង
ជាសង្សារគេក៏ដោយ
អូនស្មោះបងហើយ គឺសង្សារមួយជីវិត
ជីវិតអូនកើតមកជាតិនេះដើម្បីស្មោះបង
ចងចាំផងចិត្តស្មោះ របស់ស្រីម្នាក់នេះ
មិនស្អប់អោយលើសចិត្តស្នេហ៍ មិនយកទឹកភ្នែកនេះ
មកធ្វើជាលេសដើម្បីបំភ្លេចស្នេហា
មិនស្អប់អោយលើសចិត្តស្នេហ៍ មិនយកទឹកភ្នែកនេះ
មកធ្វើជាលេស ដើម្បីបំភ្លេចបងឡើយ
មកធ្វើជាលេស ដើម្បីបំភ្លេចបងឡើយ
No comments:
Post a Comment