បេះដូងវាឆ្លើយថា វាហ្នឹងស្ទើរតែឆ្កួតទៅហើយ
ទុកអូននៅអ្នកផ្សេង មិនមែនអស់ចិត្តស្នេហ៍ឡើយ
បងមិនអាចអោយ អោយអូនមានសេចក្តីសុខពេញលេញបាន
តែពេលនេះបងឈឺចាប់ ឈឺចាប់ ឈឺមែនទែន
រស់ក្នុងផ្សែង បងវង្វែងមើលមិនឃើញអ្វីៗ
បងអាក្រក់ បងមិនល្អ បងមនុស្យចង្រៃ ហូ...
ធ្វើយ៉ាងណាទើបថ្លៃ វិលរួមក្តីស្នេហ៍ម្តងទៀត
សួរបេះដូងពិបាកបែបនេះ
តើអាចទៅរួចដែលទេ?
បេះដូងវាឆ្លើយថា នឹងស៊ូទ្រាំដើម្បីជួបអូន
តើអូននៅទីណា បងមកវិញហើយណាស្ងួន
ម៉្តេចមិនឃើញអូន ក្បែរខ្លួនបងមានតែអតីតកាល
តែពេលនេះបងឈឺចាប់ ឈឺចាប់ ឈឺមែនទែន
រស់ក្នុងផ្សែង បងវង្វែងមើលមិនឃើញអ្វីៗ
បងអាក្រក់ បងមិនល្អ បងមនុស្យចង្រៃ ហូ...
ធ្វើយ៉ាងណាទើបថ្លៃ វិលរួមក្តីស្នេហ៍ម្តងទៀត
សួរបេះដូងបើគេអស់ស្នេហ៍
តើឈឺចាប់ដែរទេ?
បេះដូងឆ្លើយថា មិនដឹងទេតែប្រហែលជាស្លាប់
ត្រលប់ទាំងទឹកភ្នែក ទឹកភ្នែកស្រក់ហូររ៉ាយរ៉ាប់
អូនទៅណាបាត់ ទៅបាត់អោយស្ងាត់ទ្វីបលោកទាំងមូល
តែពេលនេះបងឈឺចាប់ ឈឺចាប់ ឈឺមែនទែន
រស់ក្នុងផ្សែង បងវង្វែងមើលមិនឃើញអ្វីៗ
បងអាក្រក់ បងមិនល្អ បងមនុស្យចង្រៃ ហូ...
ធ្វើយ៉ាងណាទើបថ្លៃ វិលរួមក្តីស្នេហ៍ម្តងទៀត
តែពេលនេះបងឈឺចាប់ ឈឺចាប់ ឈឺមែនទែន
រស់ក្នុងផ្សែង បងវង្វែងមើលមិនឃើញអ្វីៗ
បងអាក្រក់ បងមិនល្អ បងមនុស្យចង្រៃ ហូ...
ធ្វើយ៉ាងណាទើបថ្លៃ វិលរួមក្តីស្នេហ៍ម្តងទៀត
សួរបេះដូងបើគេអស់ស្នេហ៍
តើឈឺចាប់ដែរទេ?
No comments:
Post a Comment