Saturday, February 28, 2015

មួយថ្ងៃយំប៉ុន្មានដង? - Sophalaen - Phleng Records CD Vol 20

សល់នៅប៉ុន្មានថ្ងៃទៀត ដែលអូននៅឃើញមុខបង
តើសល់ប៉ុន្មានដងដែលអូន អោបបងក្នុងដៃ
បេះដូងលោតញាប់ ទឹកភ្នែកខ្សឹបខ្សួល កណ្តាលរាត្រី
ព្រមចាប់ម្រាមដៃជិតដល់ថ្ងៃ ត្រូវឃ្លាតពីរៀមរ៉ា

មិនទាន់បែកគ្នា តែអារម្មណ៍ ឈឺចាប់ប៉ុណ្ណឹងហើយ
បងជិតទៅចោលអូនហើយ តើអោយធ្វើចិត្តបែបណា
ជាតិនេះអូនគ្មានវាសនា ក្បែរបងពេញមួយជីវិត
គ្រាន់តែគិត បេះដូងជិតដាច់ខ្យល់ ស្លាប់ទៅហើយ

ត្រូវយំប៉ុន្មានដងមួយថ្ងៃ ពេលគ្មានថ្លៃធ្វើយ៉ាងម៉េច
បេះដូងខ្ទាំខ្ទិច ចង់ជួប ជួបមិនបាន
អាចកុំទៅចោលអូនបានទេ
រស់ក្បែរទ្រូងបង អូនសុខសាន្ត
ទោះដឹងថាឃាត់បងមិនបាន ក៏នៅអង្វរ
(ភ្លេង)

No comments:

Post a Comment