Saturday, February 28, 2015

មនុស្សរឹង - Sophalaen - Phleng Records CD Vol 20

ព្រោះជាមនុស្សឆេឆាវ ធ្វើអ្វីតែងតែខុសពីចិត្ត
នោះជាចរិតពិតចូលចិត្តនិយាយ ប្រាវៗ
តែខឹងខុស ខឹងខាត ពាក្យប្រមាថដាក់ទៅមួយឆាវ
ធ្វើអោយចិត្តសោកស្តាយសំដីខ្លួន

ពេលនេះបងទៅហើយ ព្រោះត្រាណត្រើយទ្រាំអូនលែងបាន
ឈឺខ្លាំងហើយកល្យាណ អូនបានដឹងអារម្មណ៍បងច្បាស់
តែស្រីមនុស្សមាត់រឹង ចិត្តរឹងរួសមានះ
ចង់ឈ្នះបង ឈ្នះដោយការបាត់បង់

ចង់ណាស់ ចង់ឃាត់នួនល្អង ចង់ឃាត់បងកុំទៅចោលអូន
តែចិត្តខ្លាំងក្នុងខ្លួន អោយហារមាត់មិនបានឡើយ
ស្អប់ខ្លួនឯងរឹងរួស បំផ្លាញ់ក្តីសុខខ្លួនឯងហើយ
ស្តាយក្រោយក៏មិនអាចអោយបងវិលវិញ
ពេលនេះខូចចិត្តម្នាក់ឯង បងខូចចិត្តដូចគ្នាអូនដឹង
ព្រោះសំដីពេលខឹង និយាយមិនដឹងខុសត្រូវ
សុំទោសនិយាយម្នាក់ឯង គេទៅហើយគេមិននៅ
មិននៅស្តាប់ពាក្យសុំទោសឡើយ
(ភ្លេង)

ព្រោះជាមនុស្សឆេឆាវ ធ្វើអ្វីតែងតែខុសពីចិត្ត
នោះជាចរិតពិតចូលចិត្តនិយាយ ប្រាវៗ
តែខឹងខុស ខឹងខាត ពាក្យប្រមាថដាក់ទៅមួយឆាវ
ធ្វើអោយចិត្តសោកស្តាយសំដីខ្លួន

ពេលនេះបងទៅហើយ ព្រោះត្រាណត្រើយទ្រាំអូនលែងបាន
ឈឺខ្លាំងហើយកល្យាណ អូនបានដឹងអារម្មណ៍បងច្បាស់
តែស្រីមនុស្សមាត់រឹង ចិត្តរឹងរួសចចេសមានះ
ចង់ឈ្នះបង ឈ្នះដោយការបាត់បង់

ចង់ណាស់ ចង់ឃាត់នួនល្អង ចង់ឃាត់បងកុំទៅចោលអូន
តែចិត្តខ្លាំងក្នុងខ្លួន អោយហារមាត់មិនបានឡើយ
ស្អប់ខ្លួនឯងរឹងរួស បំផ្លាញ់ក្តីសុខខ្លួនឯងហើយ
ស្តាយក្រោយក៏មិនអាចអោយបងវិលវិញ
ពេលនេះខូចចិត្តម្នាក់ឯង បងខូចចិត្តដូចគ្នាអូនដឹង
ព្រោះសំដីពេលខឹង និយាយមិនដឹងខុសត្រូវ
សុំទោសនិយាយម្នាក់ឯង គេទៅហើយគេមិននៅ
មិននៅស្តាប់ពាក្យសុំទោសឡើយ

ចង់ណាស់ ចង់ឃាត់នួនល្អង ចង់ឃាត់បងកុំទៅចោលអូន
តែចិត្តខ្លាំងក្នុងខ្លួន អោយហារមាត់មិនបានឡើយ
ស្អប់ខ្លួនឯងរឹងរួស បំផ្លាញ់ក្តីសុខខ្លួនឯងហើយ
ស្តាយក្រោយក៏មិនអាចអោយបងវិលវិញ
ពេលនេះខូចចិត្តម្នាក់ឯង បងខូចចិត្តដូចគ្នាអូនដឹង
ព្រោះសំដីពេលខឹង និយាយមិនដឹងខុសត្រូវ
សុំទោសនិយាយម្នាក់ឯង គេទៅហើយគេមិននៅ
មិននៅស្តាប់ពាក្យសុំទោសឡើយ
មិននៅស្តាប់ពាក្យ សុំទោសឡើយ

No comments:

Post a Comment