អូនដឹងថាគេម្នាក់ហ្នឹង គ្មានចិត្តស្មោះអូនដូចអូនស្មោះគេ
ប៉ុន្តែវាជាទណ្ឌកម្មស្នេហាដែលអូនបោះបង់បង
មិនមែនអូន មិនអាច បំភ្លេចគេ បានឡើយ
អូនចង់បកក្រោយ ជួបត្រើណត្រាយ
តែហួសហើយបងអើយត្រឡប់មិនបាន
ដឹងថាបងនៅរង់ចាំហើយក៏នៅស្នេហ៍អូនដូចមុនថ្លៃ
អ្វីៗដែលស្រីធ្វើប៉ុន្មានបងអាចលើកលែងគ្រប់យ៉ាង
តែអូនខ្មាស់ខ្លួនឯង ល្ងង់ជឿមនុស្សបោកប្រាស់
ពេលនេះទើបដឹងច្បាស់ ថាបង គឺជាមនុស្សស្មោះត្រង់
គេងមិនលក់ អូនគិតដល់បងគ្រប់ពេល
គេងមិនលក់ តែងចង់មានបងនៅក្បែរ
តែពេលនេះអ្នកដែលនៅក្បែររូបអូន
គឺជាមនុស្សដែលអូនគ្មានចិត្តស្រលាញ់
អូនចង់ Call ចង់លឺសំលេងបងណាស់
ប្រាប់អោយច្បាស់ថាអូននៅស្រលាញ់បង
តែបេះដូងអូនលែងមានភាពក្លាហាន
បានត្រឹមតែទឹកភ្នែកពេលដែលនឹកបង
ហូ...អូ...
ដឹងថាបងនៅរង់ចាំហើយក៏នៅស្នេហ៍អូនដូចមុនថ្លៃ
អ្វីៗដែលស្រីធ្វើប៉ុន្មានបងអាចលើកលែងគ្រប់យ៉ាង
តែអូនខ្មាស់ខ្លួនឯង ល្ងង់ជឿមនុស្សបោកប្រាស់
ពេលនេះទើបដឹងច្បាស់ ថាបង គឺជាមនុស្សស្មោះត្រង់
គេងមិនលក់ អូនគិតដល់បងគ្រប់ពេល
គេងមិនលក់ តែងចង់មានបងនៅក្បែរ
តែពេលនេះអ្នកដែលនៅក្បែររូបអូន
គឺជាមនុស្សដែលអូនគ្មានចិត្តស្រលាញ់
អូនចង់ Call ចង់លឺសំលេងបងណាស់
ប្រាប់អោយច្បាស់ថាអូននៅស្រលាញ់បង
តែបេះដូងអូនលែងមានភាពក្លាហាន
បានត្រឹមតែទឹកភ្នែកពេលដែលនឹកបង
សង្ឃឹមបងអាចកាត់ចិត្ត បំភ្លេចមនុស្សដូចអូន
ហើយបើកបេះដូងទទួលយកអ្នកថ្មីដែលល្អជាងរូបអូន
ចាត់ទុកថាមនុស្សស្រីម្នាក់នេះ បានស្លាប់បាត់ទៅចុះ...
គេងមិនលក់ អូនគិតដល់បងគ្រប់ពេល
គេងមិនលក់ តែងចង់មានបងនៅក្បែរ
តែពេលនេះអ្នកដែលនៅក្បែររូបអូន
គឺជាមនុស្សដែលអូនគ្មានចិត្តស្រលាញ់
អូនចង់ Call ចង់លឺសំលេងបងណាស់
ប្រាប់អោយច្បាស់ថាអូននៅស្រលាញ់បង
តែបេះដូងអូនលែងមានភាពក្លាហាន
បានត្រឹមតែទឹកភ្នែកពេលដែលនឹកបង
(ពេលអូនឯកាអូនតែងមើលរូបបងនៅក្នុងទូរសព្ទ)
No comments:
Post a Comment