Thursday, February 12, 2015

អូនអន់ដែលស្រទ្បាញ់បងឬ - ហេង ពិទូ Sunday Production CD Album 187














មុនបងមិនអន់ តែលុយមានកំរិត​
ផ្គាប់ចិត្តវរមិត្រដូចចិត្តអូនមិនបាន
ស្រលាញ់ស្ទើរស្មោះ អូនលង់លុយឡាន
មិនយូរប៉ុន្មាន អូនអស់ចិត្តមិនខានឡើយ

ជួបគេខ្លាចខ្មាស់តើមែនទេទើបលែងកាន់ដៃបង
លែងទឹកមុខផង ទុកបង អ្នកដទៃ

បើពិបាករបៀបហ្នឹង មិនដឹងស្រលាញ់ធ្វើអ្វី
សង្សារម៉ាកអីទៅអូន អូនខ្លាចអន់ព្រោះស្រលាញ់បង
បងមិនធ្វើបន្លាជាប់ទ្រូង បែកគ្នាតាមសំរួលចុះ

បុរសសាមញ្ញដូចបងមានម្ប៉ាងគឺបេះដូងស្មោះ
សំភារះនិយមទាំងនោះគ្មានទេ...
សំទោសដែលបងធ្វើអោយអូនអន់ព្រោះស្រលាញ់បង ហូ... ឈឺ...
(ភ្លេង)

ជួបគេខ្លាចខ្មាស់តើមែនទេទើបលែងកាន់ដៃបង
លែងទឹកមុខផង ទុកបង អ្នកដទៃ

បើពិបាករបៀបហ្នឹង មិនដឹងស្រលាញ់ធ្វើអ្វី
សង្សារម៉ាកអីទៅអូន (សង្សារម៉ាក ម៉ាកអីអូន) អូនខ្លាចអន់ព្រោះស្រលាញ់បង
បងមិនធ្វើបន្លាជាប់ទ្រូង បែកគ្នាតាមសំរួលចុះ

បុរសសាមញ្ញដូចបងមានម្ប៉ាងគឺបេះដូងស្មោះ
សំភារះនិយមទាំងនោះគ្មានទេ...
សំទោសដែលបងធ្វើអោយអូនអន់ព្រោះស្រលាញ់បង ហើ... ឈឺ...

បើពិបាករបៀបហ្នឹង ស្រលាញ់គ្នាធ្វើអ្វី
សង្សារម៉ាកអីទៅអូន អូនខ្លាចអន់ព្រោះស្រលាញ់បង
មិននៅអោយឃើញមុខ បែកគ្នាតាមសំរួលចុះ

សំទោសដែលបងធ្វើអោយអូនអន់ព្រោះស្រលាញ់បង...

No comments:

Post a Comment