Monday, February 16, 2015
ព្រោះតែស្រីម្នាក់ - ហេង ពិទូ Sunday Production CD Album 187
ខំយកចិត្តទុកដាក់ជាមួយអូនជាងខ្លួនឯង
ព្រោះមិនចង់អោយចិត្តអូនចំបែង ដោយសារបង
ព្យាយាមផ្គាប់ចិត្តអូន សុំត្រឹមចិត្តអូនស្មោះត្រង់
ពេញចិត្តលះបង់ មិនសោកស្តាយទេអូន
ប៉ុន្តែការលះបង់ចិត្តស្មោះបងអោយខុសមនុស្សហើយ
ព្រោះចិត្តត្រាណត្រើយមិនមានបងឡើយក្នុងបេះដូង
រាល់រឿងរ៉ាវកន្លង បងយល់ច្រលំខ្លួនឯង វង្វែងវង្វាន់
ស្មានជាស្នេហា
ព្រោះតែស្រីម្នាក់ បងធ្លាក់ខ្លួនឈឺ ដុនដាប
ស្ទើរស្លាប់ស្ទើររស់លែងជាមនុស្សម្នា
ទោះមនុស្សជាក៏ក្លាយជាមនុស្សឆ្កួត មុនស្សឆ្កួត
ព្រោះបងស្រលាញ់អូនខ្លាំង ស៊ូទ្រាំឈឺចាប់ក៏មិនដកចិត្ត
ចង់នៅជិតមើលថែស្នេហ៍អូនរហូត
មិនខឹងអូនទោះបីមាសស្ងួនមិនស្រលាញ់បង
ព្រោះពេលកន្លងបងយល់ច្រលំ រហូតមក
ទោះបងស្មោះយ៉ាងណា អូនមិនអាចទទួលយក
មិនអាចលៃលកចិត្តលើបងឡើយណា
ព្រោះតែស្រីម្នាក់ បងធ្លាក់ខ្លួនឈឺ ដុនដាប
ស្ទើរស្លាប់ស្ទើររស់លែងជាមនុស្សម្នា
ទោះមនុស្សជាក៏ក្លាយជាមនុស្សឆ្កួត មុនស្សឆ្កួត
ព្រោះបងស្រលាញ់អូនខ្លាំង ស៊ូទ្រាំឈឺចាប់ក៏មិនដកចិត្ត
ចង់នៅជិតមើលថែស្នេហ៍អូនរហូត
ហូ...
ព្រោះតែស្រីម្នាក់ បងធ្លាក់ខ្លួនឈឺ ដុនដាប
ស្ទើរស្លាប់ស្ទើររស់លែងជាមនុស្សម្នា
ទោះមនុស្សជាក៏ក្លាយជាមនុស្សឆ្កួត មុនស្សឆ្កួត
ព្រោះបងស្រលាញ់អូនខ្លាំង ស៊ូទ្រាំឈឺចាប់ក៏មិនដកចិត្ត
ចង់នៅជិតមើលថែព្រោះតែអូនម្នាក់
ទ្រាំ... ឈឺស្ទើរស្លាប់ស្ទើររស់ លែងជាមនុស្សម្នា
Subscribe to:
Post Comments (Atom)
No comments:
Post a Comment