Monday, February 16, 2015

សន្សំលុយចងដៃអូន - ខេមរៈ សិរីមន្ត Sunday Production CD Album 188














ខំប្រឹងរកប្រាក់ ទោះបីលំបាកយ៉ាងណា
ក៏បងប្តេជ្ញាយកអូនធ្វើជាប្រពន្ឋ
ថ្ពោះដៃសន្យា មុខខ្ទមអ្នកតានឹងស្ងួន
ស្បថស្បែរថែចិត្តថែខ្លួន
បងនិងនឹមនួនប្តូរផ្តាច់ស្លាប់រស់

ប្រឹងប្រែងធ្វើការ រកបណ្តាការដណ្តឹងអូន
បងទ្រាំអត់ធន់ រែកពន់លំបាកទាំងអស់
ព្រោះតែបេះដូងបងលែងខ្វល់រឿងក្រពះ
មិនហ៊ានចាយវាយផ្តេសផ្តាស
ប្រឹងសន្សំប្រាក់ទុកចូលស្តីអូន

ធ្លាក់ថ្លើមក្តុក កើតទុកពេលលឺដំណឺង
គេចូលដណ្តឹង យកអូនកាត់មុខបងហើយ
ផុតរដូវច្រូតអូនរៀបការជាមួយគេហើយ
បងគ្មានសង្ឃឹមទៀតឡើយ
បានត្រើណត្រាយមកថ្នាក់ថ្នមថែ

អាពាហ៍ពិពាហ៍ ជាថ្ងៃ អូនមានក្តីសុខ
តែបងកើតទុក្ខ ចុកចាប់ស្ទើរឆ្កួតឡប់ឡែ
ព្រោះកូនកំលោះមិនមែនជារូបបងទេ
លុយបងសន្សំរាល់ខែ អស់តំលៃដែរ សូមចងដៃអូន
(ភ្លេង)

ធ្លាក់ថ្លើមក្តុក កើតទុកពេលលឺដំណឺង
គេចូលដណ្តឹង យកអូនកាត់មុខបងហើយ
ផុតរដូវច្រូតអូនរៀបការជាមួយគេហើយ
បងគ្មានសង្ឃឹមទៀតឡើយ
បានត្រើណត្រាយមកថ្នាក់ថ្នមថែ

អាពាហ៍ពិពាហ៍ ជាថ្ងៃ អូនមានក្តីសុខ
តែបងកើតទុក្ខ ចុកចាប់ស្ទើរឆ្កួតឡប់ឡែ
ព្រោះកូនកំលោះមិនមែនជារូបបងទេ
លុយបងសន្សំរាល់ខែ អស់តំលៃដែរ សូមចងដៃអូន
លុយសន្សំដណ្តឹងស្ងួន ថ្ងៃនេះអូនការ... សូមយកចងដៃ

No comments:

Post a Comment