Saturday, March 7, 2015

ពូម៉ូតូឌុប - Khem Best Song Collection

ទោះបីយើងជាសង្សារ
ស្នេហាយល់ចិត្តអូនណាស់
មិនដែលទាមទារឧកាស
មិនដែលជំទាស់ចិត្តមុំ
អូនជានិស្សិតហ៊ឺហា រៀមរ៉ាត្រឹមម៉ូតូឌុប
ត្រឹមក្បែរត្រឹមដឹងសុខទុក្ខ
វរមិត្រcallជួបពេលនឹក

ទឹកភ្នែកស្រក់ហូរកាត់ថ្ពាល់
បានយល់បញ្ជាក់ការពិត
នេះបងមិនស្មើរត្រឹមមិត្ត
ធាតុពិតក៏មិនសង្សារ
ត្រឹមអ្នកជូនដំណើរ
ពេលមួយដែលពៅត្រូវការ
ថ្ងៃនេះទើបបងដឹងថា
ជីវ៉ាអូនបោកបងប្រើ

ពូម៉ូតូឌុបហៅបងមុខគេ
លឺពាក្យមាសមេស្តាប់ចប់ ចង់គាំងបេះដូង
ប៉ន្មានឆ្នាំនេះ តើអ្នកណាអូនហៅថាបង
ហេតុអ្វីប្តូរពាក្យនួនល្អង ប្តូរពាក្យថាបង
ក៏ក្លាយជាពូ

ឈឺចាប់លួចយំតាមផ្លូវ
ហួសចិត្តនិងពៅខ្លាំងពេក
ទៅមុខបងចង់តែស្រែក ផ្តាំម៉ូតូឌុបទាំងឡាយ
កុំឆាប់ជឿគេពេក
ត្រូវខ្លាចបេះដូងមនុស្សស្រី
និស្សិតអូនខ្វះភក្តី ហេតុធ្វើបាបរូបបង
(ភ្លេង)

ពូម៉ូតូឌុបហៅបងមុខគេ
លឺពាក្យមាសមេស្តាប់ចប់ ចង់គាំងបេះដូង
ប៉ន្មានឆ្នាំនេះ តើអ្នកណាអូនហៅថាបង
ហេតុអ្វីប្តូរពាក្យនួនល្អង ប្តូរពាក្យថាបង
ក៏ក្លាយជាពូ

ឈឺចាប់លួចយំតាមផ្លូវ
ហួសចិត្តនិងពៅខ្លាំងពេក
ទៅមុខបងចង់តែស្រែក ផ្តាំម៉ូតូឌុបទាំងឡាយ
កុំឆាប់ជឿគេពេក
ត្រូវខ្លាចបេះដូងមនុស្សស្រី
និស្សិតអូនខ្វះភក្តី ហេតុធ្វើបាបរូបបង
បើមិនស្នេហ៍មិនមានចិត្តទេ
ទុកពេលក្បែរបងធ្វើអ្វី?

No comments:

Post a Comment