Wednesday, March 11, 2015

បងពេលនេះមិនដូចបងពីមុន - តេង លក្ខណា -​ M CD Vol 69

ចាប់ផ្តើមក្បត់ តាំងពីពេលណា?
ចែកស្នេហា អោយទៅមា្នក់នោះ
ម្តេចមិនគិត ស្រីម្នាក់ខំស្មោះ
បំភ្លេចអស់ ទុកអូនក្រៅចិត្ត

មិនទុកពេល អោយអូនត្រៀមខ្លួន
ឆាប់ម្លេះស្ងួន មកសុំអូនបែក
ឈប់ទាក់ទង ចប់គ្នាត្រឹមស្អែក
អូនប្រកែក ក៏បងលែងស្តាប់

បងបារម្មណ៍ខ្លាចគេមិនពេញចិត្តអូន
សុំបែកអូនដើម្បីផ្គាប់អារម្មណ៍គេ
សុំសួរបងតាមត្រង់ មានគិតចិត្តអូនទេ?
គ្មានមាសមេ អូនរស់បែបណា?
បងពេលនេះមិនដូចជាបងពេលមុន
ភាពទន់ភ្លន់លែងមានឲ្យអោយអូនទៀតហើយ
សម្តីតែមួយមាត់ ឲ្យអូនកាត់ចិត្ត បំភ្លេចបង

បង្រៀនចិត្ត អោយគិតស្អប់បង
ប្រាប់បេះដូង ឈប់នឹកបងទៀត
ស្មោះប៉ុណ្ណា ក៏នៅតែឃ្លាត
បែកមួយជាតិ អស់ពេលជួបហើយ

បងបារម្មណ៍ខ្លាចគេមិនពេញចិត្តអូន
សុំបែកអូនដើម្បីផ្គាប់អារម្មណ៍គេ
សុំសួរបងតាមត្រង់ មានគិតចិត្តអូនទេ?
គ្មានមាសមេ អូនរស់បែបណា?
បងពេលនេះមិនដូចជាបងពេលមុន
ភាពទន់ភ្លន់លែងមានឲ្យអោយអូនទៀតហើយ
សម្តីតែមួយមាត់ ឲ្យអូនកាត់ចិត្ត បំភ្លេចបង
ហា... ហា...

បងបារម្មណ៍ខ្លាចគេមិនពេញចិត្តអូន
សុំបែកអូនដើម្បីផ្គាប់អារម្មណ៍គេ
សុំសួរបងតាមត្រង់ មានគិតចិត្តអូនទេ?
គ្មានមាសមេ អូនរស់បែបណា?
បងពេលនេះមិនដូចជាបងពេលមុន
ភាពទន់ភ្លន់លែងមានឲ្យអោយអូនទៀតហើយ
សម្តីតែមួយមាត់ ឲ្យអូនកាត់ចិត្ត បំភ្លេចបង

No comments:

Post a Comment