Sunday, March 22, 2015

ឆ្កួតណាស់មែនទេ ដែលស្រទ្បាញ់បង - តេង លក្ខណា -​ M CD Vol 69


បងសុខសប្បាយទេ តើគេល្អនិងបងប៉ុណ្ណា?
ទោះមិនមែនសង្សារ ក៏បារម្មណ៍ខ្វល់គិតពីបង
អូនលាក់ទុកក្នុងចិត្ត មិនហ៊ានឲ្យអ្នកណាដឹង
ខ្លាចសង្សារបងខឹង ស្រឡាញ់បងគ្មានសិទ្ឋប្រាប់

ស្រឡាញ់បងមុនគេ តែគេហ៊ានសារភាពមុនអូន
គេបានស្នេហាពីបង តែរូបអូនត្រឹមមិត្តរៀមរ៉ា
គួរបន្ទោសអ្នកណា ស្នេហាហួសពេលទៅហើយ
ត្រូវមានតែបណ្តោយ ឲ្យបងនៅក្បែរគេ

យូរៗស្រឡាញ់បងកាន់តែខ្លាំង
យូរៗប្រឆាំងចិត្តនឹកលែងបាន
អូនលែងមានភាពក្លាហាន លប់បងចេញពីបេះដូងនេះ
​ស្រឡាញ់ប៉ុណ្ណាឈឺចាប់ប៉ុណ្ណឹង
លួចខឹងពេលឃើញបងស្និទ្ឋនិងគេ
តើអូនឆ្កួតណាស់មែនទេដែលស្រឡាញ់បង

សម្លឹងមើលទៅមេឃ ហូរទឹកភ្នែកព្រោះតែនឹកបង
ទោះបីឈឺបេះដូង ក៏មិនព្រមឈប់ស្រឡាញ់ថ្លៃ
អូនសង្ឃឹមថ្ងៃមួយ អ្វីៗនឹងអាចប្រួលប្រែ
ស្រីម្នាក់នោះលែងក្បែរ អូនស្ម័គ្រមើលថែជំនួស

យូរៗស្រឡាញ់បងកាន់តែខ្លាំង
យូរៗប្រឆាំងចិត្តនឹកលែងបាន
អូនលែងមានភាពក្លាហាន លប់បងចេញពីបេះដូងនេះ
​ស្រឡាញ់ប៉ុណ្ណាឈឺចាប់ប៉ុណ្ណឹង
លួចខឹងពេលឃើញបងស្និទ្ឋនិងគេ
តើអូនឆ្កួតណាស់មែនទេដែលស្រឡាញ់បង

យូរៗស្រឡាញ់បងកាន់តែខ្លាំង
យូរៗប្រឆាំងចិត្តនឹកលែងបាន
អូនលែងមានភាពក្លាហាន លប់បងចេញពីបេះដូងនេះ
​ស្រឡាញ់ប៉ុណ្ណាឈឺចាប់ប៉ុណ្ណឹង
លួចខឹងពេលឃើញបងស្និទ្ឋនិងគេ
តើអូនឆ្កួតណាស់មែនទេដែលស្រឡាញ់បង

No comments:

Post a Comment