យើងធ្លាប់តែឈ្លោះប្រកែក
ខឹងស្រែកមិនដែលទុកមុខ
យ៉ាងណា មានទុក្ខយើងក៏រួមទុក្ខ
តែថ្ងៃនេះទៅមុខ ខ្ញុំខានបានជួបឯងហើយ
ព្រះអាទិត្យលិច ដេកលក់ថ្ងៃក៏ដឹងខ្លួន
តែមិត្តខ្ញុំលែងដឹងខ្លួន
ខ្ញុំដាស់គេមិនភ្ញាក់ឡើយ
វិបដ្បសរីជេរស្តីគ្មានស្បើយ
ព្រោះតែខ្ញុំធ្វើឲ្យ គេគ្រោះថ្នាក់ចរាចរណ៍
ម្តងទៀតបានទេ ចង់អោយពេលវេលាថយក្រោយ
មិត្តខ្ញុំស្លាប់ទៅហើយ ដោយខ្ញុំជាអ្នកបង្ក
បងប្អូនអើយសូមប្រយ័ត្នគ្រោះពេលបើកបរ
ខ្ញុំបាត់បង់មិត្តដ៏ល្អ ធ្លាប់កំដរពេលខ្ញុំឯកា
នេះគឺរឿងពិត មិត្តខ្ញុំដេកលក់រហូត
គេគឺមនុស្សម្នាក់ស្លូតបូត
បែរស្លាប់ក្នុង វ័យសិក្សា
ជីវិត មិនមានដាក់លក់តាមផ្សារ
កុំប្រមាថសង្ខា គោរពច្បាប់ចរាចរណ៍
(ភ្លេង)
ម្តងទៀតបានទេ ចង់អោយពេលវេលាថយក្រោយ
មិត្តខ្ញុំស្លាប់ទៅហើយ ដោយខ្ញុំជាអ្នកបង្ក
បងប្អូនអើយសូមប្រយ័ត្នគ្រោះពេលបើកបរ
ខ្ញុំបាត់បង់មិត្តដ៏ល្អ ធ្លាប់កំដរពេលខ្ញុំឯកា
នេះគឺរឿងពិត មិត្តខ្ញុំដេកលក់រហូត
គេគឺមនុស្សម្នាក់ស្លូតបូត
បែរស្លាប់ក្នុង វ័យសិក្សា
ជីវិត មិនមានដាក់លក់តាមផ្សារ
កុំប្រមាថសង្ខា គោរពច្បាប់ចរាចរណ៍
No comments:
Post a Comment