Thursday, February 26, 2015

អូនអ៊ូកតែគួរអោយស្រឡាញ់ - Emmi - M CD Vol 68

កុំឌឺថាអូនជ្រូក កូនគេគ្រាន់តែCuteគួរអោយស្រឡាញ់ទៅវិញទេ
ស្អប់ប្រុសអីចឹង ពូកែតែដើរឌឺដាក់គេ
ប្រយ័ត្ននែ មាសមេមួយដៃបាក់ឆ្អឹងឥលូវហើយ

អូនម៉ាប់តែមិនមែនជ្រូក គេស្អាតឡើងត្រលុកអ្នកណា
ឃើញក៏ស្រឡាញ់ដែរ មិនមែនដូចបង បងឯងស្វិតចឹង
គ្មានអ្នកស្នេហ៍ ពេលក្រោយកុំមកញ៉ែតិចថាអូនជ្រូក
មិនបានប្រាប់

គេម៉ាប់តែគួរអោយស្រឡាញ់
ម៉ាប់គួរអោយខ្នាញ់ពេលអោបទៅ ពេញដៃ
មិនដូចជាអ្នកខ្លះ សង្វិតឡើងរីងរៃ
មិនដឹងថា មានកើតអីឬអត់ទេ?

តែទោះអូនម៉ាប់យ៉ាងណាក៏បងនៅថាគួរអោយស្រឡាញ់
បងថាគួរអោយខ្នាញ់ស្រឡាញ់តែអូនម្នាក់ទេ
ឲ្យតែចិត្តបងស្មោះ កុំភ័យណាមាសមេ
អូននឹងស្ម័គ្រថែនៅក្បែររូបបងរហូតទៅ

អូនក៏សន្យាស្រឡាញ់​បងតែម្នាក់
មិនក្បត់អោយវលក្ខឈឺចិត្តទេណាជីវ៉ា
តែរឿងគីឡូនោះវិញ អូនមិនហ៊ានសន្យា
បើសិនរៀមរ៉ាបីអូនមិនរួចទេ
មាសមេអូនបីវិញ

(ចេះតែឌឺថាគេជ្រូក ចុះខ្លួនឯងវិញហរ?
ឡើងសង្វិត ដឹងថាកើតអីអត់ទេ?
ទោះបីគេជ្រូក តែគេគួរអោយស្រឡាញ់ ដឹងអត់?)

អូនម៉ាប់តែមិនមែនជ្រូក គេស្អាតឡើងត្រលុកអ្នកណា
ឃើញក៏ស្រឡាញ់ដែរ មិនមែនដូចបង បងឯងស្វិតចឹង
គ្មានអ្នកស្នេហ៍ ពេលក្រោយកុំមកញ៉ែតិចថាអូនជ្រូក
មិនបានប្រាប់

គេម៉ាប់តែគួរអោយស្រឡាញ់
ម៉ាប់គួរអោយខ្នាញ់ពេលអោបទៅ ពេញដៃ
មិនដូចជាអ្នកខ្លះ សង្វិតឡើងរីងរៃ
មិនដឹងថា មានកើតអីឬអត់ទេ?

តែទោះអូនម៉ាប់យ៉ាងណាក៏បងនៅថាគួរអោយស្រឡាញ់
បងថាគួរអោយខ្នាញ់ស្រឡាញ់តែអូនម្នាក់ទេ
ឲ្យតែចិត្តបងស្មោះ កុំភ័យណាមាសមេ
អូននឹងស្ម័គ្រថែនៅក្បែររូបបងរហូតទៅ

អូនក៏សន្យាស្រឡាញ់​បងតែម្នាក់
មិនក្បត់អោយវលក្ខឈឺចិត្តទេណាជីវ៉ា
តែរឿងគីឡូនោះវិញ អូនមិនហ៊ានសន្យា
បើសិនរៀមរ៉ាបីអូនមិនរួចទេ
មាសមេអូនបីវិញ

(តែទោះអូនម៉ាប់យ៉ាងណាក៏បងនៅថាគួរអោយស្រឡាញ់
បងថាគួរអោយខ្នាញ់ស្រឡាញ់តែអូនម្នាក់ទេ
ឲ្យតែចិត្តបងស្មោះ កុំភ័យណាមាសមេ
អូននឹងស្ម័គ្រថែនៅក្បែររូបបងរហូតទៅ)

អូនក៏សន្យាស្រឡាញ់​បងតែម្នាក់
មិនក្បត់អោយវលក្ខឈឺចិត្តទេណាជីវ៉ា
តែរឿងគីឡូនោះវិញ អូនមិនហ៊ានសន្យា
បើសិនរៀមរ៉ាបីអូនមិនរួចទេ
មាសមេអូនបីវិញ

No comments:

Post a Comment