មានពួកម៉ាក់មួយ គិតព្រួយពីវារាល់ថ្ងៃ
តែងខូចចិត្ត និងរឿងស្រី គ្មានពេលទំនេរ
ថ្ងៃណាដែលខ្ញុំជួបវា ថ្ងៃនោះគឺទឹកភ្នែកឥតល្ហែ
ចង់ប្រាប់ថា នែនែពួកម៉ាក់ ហ្ហែងឈប់យំទៅហា...
ខូចចិត្តលើកមុន ព្រោះតែសង្សារក្បត់ចិត្ត
រូបនាងលួច ទៅនែបនិត្រ ឆ្លៀតមានកូនស្នេហ៍
លើកនេះព្រោះតែរូបវា ទៅស្រឡាញ់សង្សារគេ
ប្រាប់ថាកុំវាមិនជឿទេ ប្រឹងធ្វើមនុស្សស្មោះ
ពួកម៉ាក់អើយ... ម្តេចឯងសាច់កម្មយ៉ាងនេះ
មនុស្សគគោក គេតាមស្ម័គ្រស្មោះ ម៉េ្តចឯងមិនស្នេហ៍
ព្រោះតែអ្នកដែលមិនស្រឡាញ់ ហើយតាមទៅសុំស្នេហ៍គេ
ដល់តែពេលគេនោះប្រួលប្រែ ឯងក៏ខូចចិត្ត
ខូចចិត្តផឹកស្រា ថ្ងៃណាកាត់ចិត្តបានស្បើយ
ឈប់ប៉ុណ្ណឹងទៅបានហើយ គ្នាសុំអង្វរហា...
បើឯងនៅបន្តផឹក គ្នាច្បាស់អាយុខ្លីក្ស័យសង្ខា
ក្រពះថ្លើមខ្ទិចខ្ទីហើយណា ព្រោះផឹកកំដរឯង
(ភ្លេង)
ខូចចិត្តលើកមុន ព្រោះតែសង្សារក្បត់ចិត្ត
រូបនាងលួច ទៅនែបនិត្រ ឆ្លៀតមានកូនស្នេហ៍
លើកនេះព្រោះតែរូបវា ទៅស្រឡាញ់សង្សារគេ
ប្រាប់ថាកុំវាមិនជឿទេ ប្រឹងធ្វើមនុស្សស្មោះ
ពួកម៉ាក់អើយ... ម្តេចឯងសាច់កម្មយ៉ាងនេះ
មនុស្សគគោក គេតាមស្ម័គ្រស្មោះ ម៉េ្តចឯងមិនស្នេហ៍
ព្រោះតែអ្នកដែលមិនស្រឡាញ់ ហើយតាមទៅសុំស្នេហ៍គេ
ដល់តែពេលគេនោះប្រួលប្រែ ឯងក៏ខូចចិត្ត
មិនមែនជាលើកទី១ដែលវាខូចចិត្តព្រោះរឿងស្នេហា
ខូចចិត្តចង់ក្លាយទៅជារឿងធម្មតារបស់វា
មកពីឃើញភ្លាមសិទ្ឋភ្លែត មិនបានគិតគូរមើលគ្នាអោយយូរយារ
ឥលូវនេះមកវេទនា យំសោកដាក់ខ្ញុំ
សូមដាក់ឈ្មោះឯងអោយចំ ថាជាអ្នកខូចចិត្តអាជីព
No comments:
Post a Comment