Thursday, February 26, 2015

ប្រុសៗឥលូវទុកចិត្តមិនបាន - Emmi - M CD Vol 68

ប្រុសៗឥលូវទុកចិត្តមិនបាន
ចិត្តច្រើនប្រែប្រួលមិនស្មោះ
កុំទាន់ជឿពាក្យគេសុំស្នេហា
គិតអោយច្បាស់ប្រយ័ត្នជ្រួលជ្រួស
ព្រោះសង្សារមានត្រឹមតែជាឈ្មោះ
អាចអោយយើងឈឺចាប់កើតទុក្ខ
ពេលបែកគ្នាអ្នកយំគឺអ្នកស្មោះ
ដូច្នេះគួរគិតសិនណា

អា... កុំទាន់ជឿគេ
អា... កុំទាន់លង់ស្នេហ៍
អា... លាក់សិនបានទេ
កុំអោយគេដឹងចិត្តយើង

ប្រុសៗឥលូវមិនសូវស្មោះនិងស្នេហ៍ៗ
ចិត្តប្រុសរេ រហ័សណាស់លឿនដូចភ្នែកបន្ទរ
ស្នេហ៍យើងហើយស្មោះគេទេ
ពេលកើតឡើងឈឺទេ ហេតុនេះ ហេតុនេះត្រូវគិតផង
ហេ... ប្រុសឥលូវទុកចិត្តមិនបាន

មិនមែនថាប្រុសមិនស្មោះទាំងអស់ ទេ
ស្មោះមាន១០%ហ្នឹង ម៉េចមើលមិនដឹងស្មោះឬមិនស្មោះ
បើខ្ញុំមើលឃើញចឹងមែន
ឃើញតែស្រីយំដោយសារប្រុស
តើនរណាហ៊ានជឿភ្លាមៗ ជឿភ្លាមៗ មុខតែមានកំហុស
ក៏ព្រោះតែឆាប់ជឿគេ

អា... កុំទាន់ជឿគេ
អា... កុំទាន់លង់ស្នេហ៍
អា... លាក់សិនបានទេ
កុំអោយគេដឹងចិត្តយើង

ប្រុសៗឥលូវមិនសូវស្មោះនិងស្នេហ៍ៗ
ចិត្តប្រុសរេ រហ័សណាស់លឿនដូចភ្នែកបន្ទរ
ស្នេហ៍យើងហើយស្មោះគេទេ
ពេលកើតឡើងឈឺទេ ហេតុនេះ ហេតុនេះត្រូវគិតផង
ហេ... ប្រុសឥលូវទុកចិត្តមិនបាន

អា... កុំទាន់ជឿគេ
អា... កុំទាន់លង់ស្នេហ៍
អា... លាក់សិនបានទេ
កុំអោយគេដឹងចិត្តយើង

ប្រុសៗឥលូវមិនសូវស្មោះនិងស្នេហ៍ៗ
ចិត្តប្រុសរេ រហ័សណាស់លឿនដូចភ្នែកបន្ទរ
ស្នេហ៍យើងហើយស្មោះគេទេ
ពេលកើតឡើងឈឺទេ ហេតុនេះ ហេតុនេះត្រូវគិតផង
ហេ...

ប្រុសៗឥលូវមិនសូវស្មោះនិងស្នេហ៍ៗ
ចិត្តប្រុសរេ រហ័សណាស់លឿនដូចភ្នែកបន្ទរ
ស្នេហ៍យើងហើយស្មោះគេទេ
ពេលកើតឡើងឈឺទេ ហេតុនេះ ហេតុនេះត្រូវគិតផង

ហេ... ទុកចិត្តមិនបានប្រុសឥលូវ ទុកចិត្តមិនបានប្រុសឥលូវ
ទុកចិត្តមិនបានប្រុសឥលូវ ហេ... ទុកចិត្តមិនបានប្រុសឥលូវ
ហេ... កុំជឿ!

No comments:

Post a Comment