Wednesday, February 25, 2015

អ្នកម៉ែកូនសុំទោស-ណាំ ប៊ុណ្ណារ័ត្ន-M CD Vol 68

អន់ធន់ក្នុងចិត្ត សង្ឃឹមក្នុងចិត្ត
ជាកូនប្រុសត្រូវគិតពីអនាគត់
ម៉ែប្រាប់អោយកូនខំរៀន
ជៀសឆ្ងាយពីអ្នកលេង
តាំងចិត្តខ្លួនឯងជំនះអ្វីៗ

សំដីគ្រប់ម៉ាត់ ម៉ែតែងតែប្រាប់
ត្រូវចងចាំព្យាយាមនឹងបានសំរេច
ធ្វើខ្លួនឲ្យជាមនុស្សល្អ ទើបកេរ្ត៍ឈ្មោះថ្លាថ្លៃ
តែកូនមិនស្តាប់សំដីរបស់ម៉ែ

គុណម៉ែមិនដែលសាបសូន្យ
ចម្លងកូនផុតទុក្ខព្រួយ
ទោះនឿយហត់អត់ធ្មត់មិនហារស្តី
បំពេញបំណងគ្រប់យ៉ាង
អោយតែកូនចង់បានអ្វី
ព្រោះម្តាយថ្លៃចង់អោយកូនចង់រៀន

ហេតុអ្វីថ្ងៃនេះ ថ្ងៃដែលឈឺចាប់
ព្រោះខានស្តាប់ដំបូន្មានម៉ែទៀតហើយ
កូនយំអោបរូបអ្នកម្តាយ
បេះដូងកូនស្ទើរប្រេះ
ពេលនេះថ្ងៃនេះព្រាត់ម៉ែរៀងរហូតហើយ
(ភ្លេង)

គុណម៉ែមិនដែលសាបសូន្យ
ចម្លងកូនផុតទុក្ខព្រួយ
ទោះនឿយហត់អត់ធ្មត់មិនហារស្តី
បំពេញបំណងគ្រប់យ៉ាង
អោយតែកូនចង់បានអ្វី
ព្រោះម្តាយថ្លៃចង់អោយកូនចង់រៀន

ហេតុអ្វីថ្ងៃនេះ ថ្ងៃដែលឈឺចាប់
ព្រោះខានស្តាប់ដំបូន្មានម៉ែទៀតហើយ
កូនយំអោបរូបអ្នកម្តាយ
បេះដូងកូនស្ទើរប្រេះ
ពេលនេះថ្ងៃនេះព្រាត់ម៉ែរៀងរហូតហើយ

កូនធ្វើខុសប៉ុណ្ណា អ្នកតែងមេត្តាអភ័យកូន
រាល់រឿងកន្លងកូនធ្វើខុសឆ្គង
លើអ្នកមានគុណ ចរិតជាក្មេងស្ទាវ
ឈាមរាវគ្មានដឹងអី តែពេលនេះកូនថ្លៃ
យល់សេចក្តី ដឹងខុសហើយម៉ែ

តែពេលនេះកូនថ្លៃ យល់សេចក្តី
ខ្ញុំសុំទោសម៉ែ ហា...

No comments:

Post a Comment