Sunday, February 22, 2015

ហេតុអ្វីនៅនឹកមនុស្សកុហក - ខេលី M Production CD Album 67

ទោះមិនចង់ក៏សំរេចចិត្តរួចទៅហើយ
មិនអាចត្រលប់ក្រោយអោយបងបានចិត្ត កុហុកអូន
ទោះ អារម្មណ៍មិនស្ងប់ចិត្តនៅ តែនឹកបង
លួចយំយែកញយដងនៅក្រោយខ្នងបង បងមិនដឹង

គ្មានវិធីណា បំភ្លេចមនុស្សកុហុក
អារម្មណ៍នៅមិនស្ងប់ នឹកបងរាល់ថ្ងៃ

មនុស្សពូកែកុហុកខ្ញុំនឹកគេណាស់
​មិនអាចផ្លាស់អារម្មណ៍ ទោះបីដឹងថាគេធ្លាប់កុហុកខ្ញុំ
ទោះបេះដូងនេះធ្លាប់ឈឺចាប់
ចិត្តនៅតែ នឹកដល់បងមនុស្សអូនធ្លាប់ស្នេហ៍

ស្នេហ៍ត្រូវចប់ យូរឆាប់គង់តែនឹងបញ្ចប់
ប៉ុន្តែការឈឺចាប់នៅតែគៀបរិតអារម្មណ៍ស្រី
គ្មានវិធីណា? បំភ្លេចមនុស្សកុហុក អារម្មណ៍នៅ
មិនស្ងប់នឹកបងរាល់ថ្ងៃ

មនុស្សពូកែកុហុកខ្ញុំនឹកគេណាស់
មិនអាចផ្លាស់អារម្មណ៍ ទោះបីដឹងថាគេធ្លាប់កុហុកខ្ញុំ
ទោះបេះដូងនេះធ្លាប់ឈឺចាប់
ចិត្តនៅតែ នឹកដល់បងមនុស្សអូនធ្លាប់ស្នេហ៍
(ភ្លេង)

គ្មានវិធីណា បំភ្លេចមនុស្សកុហុក
អារម្មណ៍នៅមិនស្ងប់ នឹកបងរាល់ថ្ងៃ

មនុស្សពូកែកុហុកខ្ញុំនឹកគេណាស់
មិនអាចផ្លាស់អារម្មណ៍ ទោះបីដឹងថាគេធ្លាប់កុហុកខ្ញុំ
ទោះបេះដូងនេះធ្លាប់ឈឺចាប់
ចិត្តនៅតែ នឹកដល់បងមនុស្សអូនធ្លាប់ស្នេហ៍

មនុស្សពូកែកុហុកខ្ញុំនឹកគេណាស់
មិនអាចផ្លាស់អារម្មណ៍ ទោះបីដឹងថាគេធ្លាប់កុហុកខ្ញុំ
ទោះបេះដូងនេះធ្លាប់ឈឺចាប់
ចិត្តនៅតែ នឹកដល់បងមនុស្សអូនធ្លាប់ស្នេហ៍

No comments:

Post a Comment