Sunday, February 22, 2015

ចិត្តបង - ទ្បូឌី M Production CD Album 67














នេះហើយជាចិត្តស្នេហ៍បង ចិត្តដែលបងស្មោះស្នេហ៍ថ្លៃ
(បងដឹងថា ទង្វើរដែលបងធ្វើចំពោះអូន
ពេលខ្លះគឺវាហួសហេតុ តែការពិត ចិត្តរបស់បង
គឺស្រលាញ់អូនខ្លាំងណាស់)

អារម្មណ៍ថ្មីពេលមានស្រីនៅក្បែរបងសុខក្រៃ
គ្មានអ្វីប្រៀបបានឡើយ ស្នេហ៍អើយ
គឺអូននេះហើយគឺជាកំលាំងចិត្តបង
ពេលមានស្រីចិត្តក៏ប្តូរ ចេះហួងហែងប្រចណ្ឌ
ខ្លាចគេដណ្តើមអូន ចេញទៅ
តើពៅមានដឹងខ្លះទេពីចិត្តបងស្នេហ៍

ចិត្តស្នេហ៍ពេលអូនរវល់ ពេលនិមលខកខានមិនបានប្រាប់
អង្គុយតែខឹងចិត្តនៅមិនសុខ ចង់ជួបនិមលខ្លាំងណាស់
ព្រោះតែស្នេហ៍

នេះហើយជាចិត្តស្នេហ៍បង ចិត្តដែលបងស្មោះស្នេហ៍ថ្លៃ
ហ៊ានឈឺក៏ហ៊ានក្ស័យ ជំនួសស្រីក៏បងមិន រាថយ
នេះហើយជាចិត្តស្នេហ៍បង គ្មានអ្វីក្រៅពីក្តីស្នេហ៍
ក្តីស្នេហ៍ដែលមិនសាវ៉ា
កុំប្រកាន់ដែលបងហួងហែង ក៏ព្រោះស្រលាញ់

ក៏សុំទោសដែលពេលខ្លះបងបារម្មណ៍ជ្រួលពេក
ធ្វើអោយអូនហូរទឹកភ្នែកញយដង
ប៉ុន្តែបងគ្មានបំណងធ្វើបាបអូនទេ
តែបើអូនជារូបបងនួនល្អងនឹងយល់ច្បាស់
ថាបងធ្វើបែបនេះ ព្រោះអ្វី?
គឺព្រោះតែខ្លាចអូនមានអ្នកថ្មីភ្លេចបង

ចិត្តស្នេហ៍ពេលអូនរវល់ ពេលនិមលខកខានមិនបានប្រាប់
អង្គុយតែខឹងចិត្តនៅមិនសុខ ចង់ជួបនិមលខ្លាំងណាស់
ព្រោះតែស្នេហ៍

នេះហើយជាចិត្តស្នេហ៍បង ចិត្តដែលបងស្មោះស្នេហ៍ថ្លៃ
ហ៊ានឈឺក៏ហ៊ានក្ស័យ ជំនួសស្រីក៏បងមិន រាថយ
នេះហើយជាចិត្តស្នេហ៍បង គ្មានអ្វីក្រៅពីក្តីស្នេហ៍
ក្តីស្នេហ៍ដែលមិនសាវ៉ា
កុំប្រកាន់ដែលបងហួងហែង ក៏ព្រោះស្រលាញ់

(នឹកគ្នាចិត្តបងស្មោះអូនមិនប្រែ ស្នេហ៍មាសមេមួយលុះក្ស័យ
បើមិនអោយបងព្រួយអោយបងធ្វើហី
សុំទោសបងធ្វើមិនបាន ហើយបើសុំចិត្តអូន
កុំប្រកែកកុំប្រកាន់ ស្នេហ៍បងរូបរាងពេញប្រាណ
បាត់បង់កល្យាណបងពិតក្ស័យប្រាណ
រកឋានមិនឃើញហើយអូន)

(ចិត្តស្នេហ៍ពេលអូនរវល់ ពេលនិមលខកខានមិនបានប្រាប់
អង្គុយតែខឹងចិត្តនៅមិនសុខ ចង់ជួបនិមលខ្លាំងណាស់
ព្រោះតែស្នេហ៍)

នេះហើយជាចិត្តស្នេហ៍បង ចិត្តដែលបងស្មោះស្នេហ៍ថ្លៃ
ហ៊ានឈឺក៏ហ៊ានក្ស័យ ជំនួសស្រីក៏បងមិន រាថយ
នេះហើយជាចិត្តស្នេហ៍បង គ្មានអ្វីក្រៅពីក្តីស្នេហ៍
ក្តីស្នេហ៍ដែលមិនសាវ៉ា
កុំប្រកាន់ដែលបងហួងហែង ក៏ព្រោះស្រលាញ់

នេះហើយជាចិត្តស្នេហ៍បង ចិត្តដែលបងស្មោះស្នេហ៍ថ្លៃ
ហ៊ានឈឺក៏ហ៊ានក្ស័យ ជំនួសស្រីក៏បងមិន រាថយ
នេះហើយជាចិត្តស្នេហ៍បង គ្មានអ្វីក្រៅពីក្តីស្នេហ៍
ក្តីស្នេហ៍ដែលមិនសាវ៉ា
កុំប្រកាន់ដែលបងហួងហែង ក៏ព្រោះស្រលាញ់

អូហូ...យេ...

No comments:

Post a Comment