យកបេះដូងពីបងវិញ
ដើរចេញស្ពាយចិត្តស្មោះត្រង់
ឈប់ធ្វើមនុស្សល្ងង់កំដរស្នេហ៍បង
ទាន់ចិត្តនៅឈឺតិចតួច
លួចរកកន្លែងព្យាបាលខ្លួន
ព្យួរបេះដូងអូនអោយឆ្ងាយពីស្នេហ៍បង
បណ្តោយស្ងួនគ្រប់យ៉ាង
មិនបាច់ឆ្លៀតនឹកអូនទេ
ស្រលាញ់គេអោយស្មោះចុះ
រឿងកន្លងហួសចាំនាំរំខាន
ស្នេហ៍អូនធ្លាប់មានលើបង
គឺអូនឆ្ងួតចិត្តតែម្ខាង
ជឿជាក់ពាក្យស្មោះដែលបង
អះអាងគ្រប់យ៉ាងគឺអូនស្មានខុស
សង្សាចាស់អើយសាវ៉ាម្លេះ
តើពេលណាទើបបងចេះស្មោះ
ឬជីវិតបងរស់ដើម្បីក្បត់មនុស្សស្រី
លះបង់បងអោយគេ
សង្ឃឹមស្នេហាបងភក្តី
បែកពីអូនជួបជួនអ្នកថ្មី
ស្មានមិនដល់ថ្លៃ ធ្វើដាក់គេដូចអូន
មួយជីវិតស្មោះបានម្តង
តើបងត្រូវស្លាប់មែនទេ
បានជាមាសមេសាវ៉ានិងអូន
ស្មោះមួយទល់មួយមិនចង់ហក់លោតរស់ឆ្ងាយពីអូន
ថែមគេដកអូននៅមិនគ្រប់គ្រាន់ស្កប់ស្កល់បេះដូងបងសោះ
សង្សាចាស់អើយសាវ៉ាម្លេះ
តើពេលណាទើបចេះស្មោះ
ឬជីវិតបងរស់ដើម្បីក្បត់មនុស្សស្រី
លះបង់បងអោយគេ
សង្ឃឹមស្នេហាបងភក្តី
បែកពីអូនជួបជួនអ្នកថ្មី
ស្មានមិនដល់ថ្លៃ ធ្វើដាក់គេដូចអូន
(ភ្លេង)
សង្សាចាស់អើយសាវ៉ាម្លេះ
តើពេលណាទើបចេះស្មោះ
ឬជីវិតបងរស់ដើម្បីក្បត់មនុស្សស្រី
លះបង់បងអោយគេ
សង្ឃឹមស្នេហាបងភក្តី
បែកពីអូនជួបជួនអ្នកថ្មី
ស្មានមិនដល់ថ្លៃ ធ្វើដាក់គេដូចអូន
សង្សាចាស់អើយបងសាវ៉ាម្លេះ
ចរិតបែបនេះ ពេលណាអាចកែបាន
No comments:
Post a Comment