Saturday, March 7, 2015

ទឹកភ្នែកក្មេងស្ទាវ -​ Khem Best Song Collection

ខ្ញុំច្រៀង រឿងពិតជីវិតក្មេងពាល
ពេលឈឺទើបដឹងគ្រាំគ្រា
កាលជា ធ្វើបាបគ្រួសារ
បំផ្លាញម៉ែឪ បំផ្លាញមនុស្សក្បែរកាយា
ដល់ឈឺទើបទឹកនេត្រា
ចោទថាលោកាអប្រៃយ៍

មិត្តភក្តិគូកនបំភាន់ទុក្ខសោក
ផ្លូវត្រូវមើលឃើញស្មោគគ្រោក
ដៃលូកស្រវាផ្លូវខុស
លុយអោយទៅរៀន ខ្ញុំបែរគេចសាលាសោះ
ឥលូវភ្ញាក់ខ្លួនហួសអស់
ជាប់កោះខ្នោះខ្នាងទុក្ខា

ទឹកភ្នែកក្មេងពាលច្រៀងដៀលលោកា
យកពុកម៉ែខ្ញុំទៅណា?
នេត្រាខ្ញុំមើលមិនឃើញ
សល់ត្រឹមរូបថត
ប្រលាក់រោមដោយផ្សែងភ្លើង
ហេតុអ្វីស្ងាត់ម្លេះផ្ទះយើង?
ពេលឃើញកូនស្លត់ចិន្តា

លាហើយគ្រឿងញាន្តបំពានជីវិត
លាពាក្យក្មេងពាលរុករិត
ផ្តាំមិត្តជួយពិចារណា
កុំអោយដូចខ្ញុំ ត្រូវរងសង្គមដៀលថា
ចង់ត្រលប់ជុំគ្រួសារ
ចិន្តាបានត្រឹមសោកស្តាយ
(ភ្លេង)

ទឹកភ្នែកក្មេងពាលច្រៀងដៀលលោកា
យកពុកម៉ែខ្ញុំទៅណា?
នេត្រាខ្ញុំមើលមិនឃើញ
សល់ត្រឹមរូបថត
ប្រលាក់រោមដោយផ្សែងភ្លើង
ហេតុអ្វីស្ងាត់ម្លេះផ្ទះយើង?
ពេលឃើញកូនស្លត់ចិន្តា

លាហើយគ្រឿងញាន្តបំពានជីវិត
លាពាក្យក្មេងពាលរុករិត
ផ្តាំមិត្តជួយពិចារណា
កុំអោយដូចខ្ញុំ ត្រូវរងសង្គមដៀលថា
ចង់ត្រលប់ជុំគ្រួសារ
ចិន្តាបានត្រឹមសោកស្តាយ

No comments:

Post a Comment