ស្នេហ៍មាននិស្ស័យ តែមិនអាច ផ្ទឹមរៀបការ
គ្រប់យ៉ាង គួរបន្ទោសលើវាសនា
អោយជួបជីវ៉ា ស្របពេលគេចង់ថែថ្លៃ
ស្តាយណាស់សារភាពក្រោយគេ
បងស្គាល់មាសមេ មុនគេមិនទាន់ស្គាល់ស្រី
ទឹកភ្នែកផ្តើមហូរពេលលឺ សម្តី
នៅក្នុងហរទ័យ អូនក៏ភក្តីដែរ
សុំទោសបេះដូង ដែលខ្ញុំឲ្យអ្នកឈឺគ្មានស្បើយ
ស្នេហ៍គ្មានសំណាង ឃ្លាតហើយ ឃ្លាតមុំកល្យាណ
ហាមចិត្តក៏ដោយ តែហាមទឹកភ្នែកមិនបាន
រូបស្រស់កល្យាណ ឃ្លាតប្រាណឆ្ងាយបងរាប់ឆ្នាំ
តែនៅក្នុងរឿងនេះបេះដូងឆវី
ក៏គ្រាំប្រេះស្រាំ ទោះអូនមិនអោយបងចាំ
តែបងស្ម័គ្រទ្រាំ ចាំអូនលុះក្ស័យប្រាណ
កុំភ្លេចបងណាត្រាណត្រើយ
ទ្រូងបងជាខ្នើយ រង់ចាំអូនកើយដូចមុន
ខ្លួនប្រាណ បានគេក៏មិនសំខាន់
សូមចិត្តដូចមុន តូចតន់បងចាំអូនវិលវិញ
(ភ្លេង)
សុំទោសបេះដូង ដែលខ្ញុំឲ្យអ្នកឈឺគ្មានស្បើយ
ស្នេហ៍គ្មានសំណាង ឃ្លាតហើយ ឃ្លាតមុំកល្យាណ
ហាមចិត្តក៏ដោយ តែហាមទឹកភ្នែកមិនបាន
រូបស្រស់កល្យាណ ឃ្លាតប្រាណឆ្ងាយបងរាប់ឆ្នាំ
តែនៅក្នុងរឿងនេះបេះដូងឆវី
ក៏គ្រាំប្រេះស្រាំ ទោះអូនមិនអោយបងចាំ
តែបងស្ម័គ្រទ្រាំ ចាំអូនលុះក្ស័យប្រាណ
កុំភ្លេចបងណាត្រាណត្រើយ
ទ្រូងបងជាខ្នើយ រង់ចាំអូនកើយដូចមុន
ខ្លួនប្រាណ បានគេក៏មិនសំខាន់
សូមចិត្តដូចមុន តូចតន់បងចាំអូនវិលវិញ
No comments:
Post a Comment