ខ្លាចអូនជាប់ផុង លង់នឹងអន្ទាក់ភ្លឺពណ៍
ទីក្រុងឆាតឆាយ ប្រជុំដោយមនុស្សកុះករ
ដឹងអូនស្មោះសរតែបងនៅបារម្មណ៍
យប់ឡើងកាលណា ឧរ៉ារិតរីងរៃ
ស្រណោះអាល័យ គ្រប់ពាក្យសន្យានិងមុំ
អូនថាអោយចាំ មិនយូរយើងនឹងជួបជុំ
អោយបងត្រូវទ្រាំ ទ្រាំដើម្បីក្តីស្នេហ៍
ចាំបាត់ ចំាបាត់វិបត្តក៏ចេះតែកើន
ដក កប្រឹងអើតមើលតែផ្លូវមាសមេ
លេខទូរសព្ទស្រី បងតេក៏លែងចូលដែរ
កើតអីទៅស្នេហ៍ ម្តេចក៏ស្ងាត់ដំណឹង
ទប់ចិត្តមិនយំ តែទ្រាំលែងបានហើយ
នឹកណាស់អូនអើយ យ៉ាងម៉េចហើយពៅព្រលឹង
ទឹកជន់លិចស្រែ ស្នេហ៍ក៏អស់ក្តីរំពឹង
សញ្ចុបសញ្ចឹង ដឹងតែការរង់ចាំ
(ភ្លេង)
ចាំបាត់ ចំាបាត់វិបត្តក៏ចេះតែកើន
ដក កប្រឹងអើតមើលតែផ្លូវមាសមេ
លេខទូរសព្ទស្រី បងតេក៏លែងចូលដែរ
កើតអីទៅស្នេហ៍ ម្តេចក៏ស្ងាត់ដំណឹង
ទប់ចិត្តមិនយំ តែទ្រាំលែងបានហើយ
នឹកណាស់អូនអើយ យ៉ាងម៉េចហើយពៅព្រលឹង
ទឹកជន់លិចស្រែ ស្នេហ៍ក៏អស់ក្តីរំពឹង
សញ្ចុបសញ្ចឹង ដឹងតែការរង់ចាំ
No comments:
Post a Comment