Saturday, March 7, 2015

ដើម្បីភ្លេចអូនបានទាល់តែបងកាត់បេះដូងចោល -​ Khem Best Song Collection

តាំងពីបងស្នេហ៍អូន បងស្គាល់ខ្លួនឯងហើយ
មិនបាច់អូនប្រាប់ឡើយ ថាបងមនុស្សបែបណា?
គឺបងជាមនុស្សស្មោះ​​​​តាំងពីស្គាល់ជីវ៉ា
ភាពជាមនុស្សក្បត់ឬស្សាជំរួសអស់ហើយ

ធ្លាប់តែចេះក្បត់គេ ពេលនេះជួបវិញម្តង
ចេះទាំងទ្រនួនល្អង ជារឿងមិនដែលឡើយ
តែអូនគ្មានចិត្តស្មោះ បងស្គាល់ឈឺចាប់ហើយ
ពេលចាប់ស្នេហ៍ត្រាណត្រើយ បងលែងក្លាហាន

ដើម្បីបំភ្លេចអូនបានទាល់តែបងកាត់បេះដូងបងចោល
ធ្លាប់លុបហើយនៅតែសល់ មិនអាចបំភ្លេចបាន
នឹកពេកពេលខ្លះសុំជួបទាំងដឹងអូនខឹងថាបងរំខាន
តែហាមចិត្តមិនបានព្រោះនឹកអូនខ្លាំងណាស់
(ភ្លេង)

តែហាមចិត្តមិនបានព្រោះស្នេហ៍អូនខ្លាំងណាស់

No comments:

Post a Comment